Img 1426
Swift cc time

ក្រុមហ៊ុន Chailease Royal ដែលជាបុត្រសម្ព័ន្ធរបស់ Royal Group ទទួលបានប្រាក់កម្ចីរួម១៨០ លានដុល្លារ ពង្រីកអាជីវកម្មនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Chailease Holdings ដែលមានទីស្នាក់ការកណ្តាលនៅតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជាគឺ Chailease Royal Leasing Plc. និង Chailease Royal Finance Plc. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីរួម (Syndicated Loan) រយៈពេល ៣ ឆ្នាំ ជាមួយធនាគារចំនួន២ ក្នុងទំហំទឹកប្រាក់ ១៨០ លានដុល្លារអាម៉េរិក ដើម្បីបង្កើនដើមទុនប្រតិបត្តិការ និងគាំទ្រការពង្រីកអាជីវកម្មនៅកម្ពុជាក្នុងការផ្តល់សេវាហិរញ្ញវត្ថុលើយានយន្ត គ្រឿងចក្រ បរិក្ខារ ព្រមទាំងបង្កើនជម្រើសហិរញ្ញប្បទានសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មក្នុងស្រុក។

ប្រាក់កម្ចីនេះត្រូវបានរៀបចំរួមដោយ ធនាគារ Mizuho និង ធនាគារ Hang Seng (Hong Kong)។ គម្រោងដំបូងមានគោលដៅរៃអង្គាសប្រាក់ ១២០ លានដុល្លារ ប៉ុន្តែទទួលបានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុយ៉ាងខ្លាំង ដោយទំហំឥណទានសរុបឡើងដល់ ២៥០ លានដុល្លារ។ ក្រោយវាយតម្លៃតម្រូវការហិរញ្ញប្បទានជាក់ស្តែង ក្រុមហ៊ុនបានសម្រេចយកប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ។

កិច្ចព្រមព្រៀងនេះមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុចំនួន ១១ រួមមាន Mizuho Bank, Hang Seng Bank (Hong Kong), Taichung Commercial Bank, Taiwan SME Bank, First Bank (Phnom Penh), Land Bank, Metrobank (Taipei), Bank of China (Hong Kong), Bank of Panhsin, Mega International Commercial Bank និង Chang Hwa Bank។

Chailease Holdings បានឱ្យដឹងថា ខ្លួនបានបង្កើត Chailease Royal Leasing រួមជាមួយក្រុមហ៊ុន Royal Group ក្នុងឆ្នាំ២០១៦ ហើយទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៧ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុលើយានយន្ត គ្រឿងចក្រ និងបរិក្ខារ។ បន្ទាប់មក នៅឆ្នាំ២០១៨ ក្រុមហ៊ុនបានបង្កើត Chailease Royal Finance ដើម្បីពង្រីកសេវាហិរញ្ញប្បទានលើរថយន្តថ្មី រថយន្តមួយទឹក និងម៉ូតូ ព្រមទាំងបង្កើនជម្រើសហិរញ្ញប្បទានសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មក្នុងស្រុក៕



Khcct banner

អត្ថបទទាក់ទង