ភ្នំពេញ៖ ក្រុមហ៊ុនកាហ្វេ និងភេសជ្ជៈដ៏ល្បីរបស់តៃវ៉ាន់ Louisa Coffee បានប្រកាសថា នឹងពន្លឿនការពង្រីកអាជីវកម្មនៅកម្ពុជា ដោយមានផែនការបើកពង្រីកហាងឱ្យបានចំនួន ១០ សាខា ក្នុងឆ្នាំ២០២៦ និងមានគោលដៅប្រែក្លាយជាម៉ាកកាហ្វេតៃវ៉ាន់ ដែលមានសាខាច្រើនជាងគេនៅកម្ពុជា ខណៈបច្ចុប្បន្ន Louisa Coffee បានបើកដំណើរការហាងចំនួន ៣ នៅរាជធានីភ្នំពេញរួចហើយ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។
ក្រុមហ៊ុន Louisa Coffee បានឱ្យដឹងថា កម្ពុជាគឺជាទីផ្សារអន្តរជាតិសំខាន់មួយសម្រាប់ការពង្រីកអាជីវកម្ម ។ ក្រុមហ៊ុនជឿជាក់ថា តាមរយៈធនធាន និងបណ្តាញអាជីវកម្មរបស់ដៃគូ នឹងជួយពន្លឿនការពង្រីកសាខានៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Louisa Coffee ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ នៅទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់។ បច្ចុប្បន្ន ក្រុមហ៊ុនមានសាខារាប់រយកន្លែង និងជាម៉ាកកាហ្វេក្នុងស្រុកមួយដែលមានចំនួនសាខាច្រើនជាង Starbucks នៅកោះតៃវ៉ាន់៕