ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៥ ខែមិថុនានេះ បានប្រកាសពីការផ្ដល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ចំពោះប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ នៅថ្ងៃទី៨, ១៥, ២២, ២៩ ខែកក្ដដា ឆ្នាំ២០២៦ខាងមុខនេះ។
ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វេដហូឡូ នឹងផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទ រួមមាន៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
បើតាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ ជាបន្ទុករបស់ភាគីទូទាត់៕