Img 1426
Swift cc time

មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ មូលនិធិអាស៊ី Asian Foundation នៅកម្ពុជា ផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ឈ្មោះថា «Cambodia International Visitors' Survey (CIVS)» ដល់ក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ។ សមិទ្ធផលនេះទទួលបានក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី Meloney C. Lindberg បានធ្វើបទបង្ហាញអំពីគម្រោង «Cambodia International Visitors' Survey (CIVS)» ដែលមានគោលបំណងសិក្សា និងស្វែងយល់អំពីបទពិសោធន៍ និងកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារទេសចរណ៍សំខាន់ៗ របស់កម្ពុជា។ តាមរយៈការស្ទង់មតិដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជួយផ្តល់នូវទិន្នន័យសំខាន់ៗ ដូចជារយៈពេលស្នាក់នៅ សកម្មភាពដែលភ្ញៀវទេសចរចូលចិត្តការចំណាយ ។ល។

លោកស្រីបន្ថែមថា ទិន្នន័យដែលទទួលបាននឹងជួយឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធអាចតាមដាននិន្នាការទីផ្សារ កំណត់អត្តសញ្ញាណផលិតផល និងសកម្មភាពដែលភ្ញៀវទេសចរពេញនិយម ព្រមទាំងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពគ្នាលើសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានពិភាក្សាស៊ីជម្រៅលើកិច្ចសហការអនុវត្តគម្រោង «Cambodia International Visitors' Survey (CIVS)» ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង