Img 1426
Swift cc time

«កូនឈើប្រណិត»ប្រមាណ ៥លានដើម គ្រោងចែកជូន ពលរដ្ឋឥតគិតថ្លៃ ពីថ្ងៃទី ១០-១៣ កក្កដា នៅមុខទីស្តីការក្រសួងបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចជូនក្រសួងបរិស្ថាន ធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និង ដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។

ការចែកកូនឈើរបស់ក្រសួងបរិស្ថាននេះ រៀបចំឡើងតាមរយៈយុទ្ធនាការ«ពន្លកបៃតង»ឆ្លើយតបទៅនឹង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន»ជាពិសេសគឺសសរស្តម្ភទី២ ស្តីពី «ភាពបៃតង» ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា ឱ្យកើនឡើងច្រើន និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ការណែនាំ និងតម្រង់ទិសដល់ក្រសួង ឱ្យរៀបចំយុទ្ធនាការ «ពន្លកបៃតង» ក្នុងការបណ្តុះ និងបន្តចែកកូនឈើ ជូនពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ។

ផ្អែកលើការគាំទ្រខ្លាំងកាលពីឆ្នាំមុនៗ ក្រសួងបរិស្ថាន បានបង្កើនថ្នាលបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន ៥ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី មានសមត្ថភាពបណ្តុះកូនឈើ បានរាប់លានដើមរួចជាស្រេច។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចំនួន ៥ លានដើម ក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម ជូនពលរដ្ឋដាំនៅក្នុងរដូវស្សា ដែលមានភ្លៀងធ្លាក់អំណោយផល ដើម្បីធានាថា កូនឈើដែលដាំហើយ មានអត្រារស់រានមានជីវិតខ្ពស់៕

Khcct banner

អត្ថបទទាក់ទង