Img 1426
Swift cc time

លោក ទីវ តារារិទ្ធិ មកដល់កម្ពុជា ក្រោយចាយជីវិតជិះកង់ផ្សងព្រេងឆ្លងទ្វីបម្នាក់ឯង២ឆ្នាំ ដើម្បីរៃអង្គាសថវិកាជួយកុមារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោ ទីវ តារារិទ្ធិ គឺអ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯងកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុប និង បញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង នៅយប់ថ្ងៃទី ២២ មិថុនានេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ អមជាមួយការត្រៀមទទួលស្វាគមន៍ពីក្រុមគ្រួសារ និងមិត្តរបស់លោកជាច្រើននាក់។

ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោ ទីវ តារារិទ្ធិ បានប្រើប្រាស់ជីវិតរស់បែបផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯងអស់រយៈពេល២ឆ្នាំ ដោយត្រូវធ្វើដំណើរជិះកងឆ្លងកាត់ទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប និង បានបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវប្រមាណ៥៦ ០០០គីឡូម៉ែត្រ ដោយឆ្លង កាត់៤០ប្រទេស និង រៃអង្គាសថវិកាបានប្រមាណ ២២ ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធ បុប្ផា។

គួរបញ្ជាក់ថា លោ ទីវ តារារិទ្ធិ បានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រិកខាងត្បូង។ក្នុងបេសកកម្មរបស់លោករយៈពេល២ឆ្នាំនេះ  នៅមិនទាន់សម្រេចទំហំថវិកា ដែលជាគោលដៅក្នុងការធ្វើបេសកកម្មនេះឡើយ ពោលគឺនៅខ្វះប្រហែល៣ម៉ឺនដុល្លារទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ហើយលោកបានអំពាវនាវឲ្យមហាជន ជួយគាំទ្រ ដើម្បីថវិកានេះគ្រប់ ហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

យោងតាមបណ្តាញផ្លូវការរបស់លោក ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើ  គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់ខ្ញុំ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រង សៀវភៅ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”៕


Khcct banner

អត្ថបទទាក់ទង