Img 1426
Swift cc time

ACU ផ្តល់ម៉ូតូ ៥០គ្រឿងជាអំណោយសម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជូនវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់ម៉ូតូ ៥០គ្រឿង ដែលជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រីបណ្ឌិត ជូនវីរកងទ័ព នៅកងពលធំអន្តរាគមន៍លេខ៣ សម្រាប់បម្រើការក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ។

អំណោយដ៏ថ្លៃថ្លាសម្ដេច ហ៊ុន ម៉ាណែត និងនិងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវម៉ូតូចំនួន៥០គ្រឿងនេះ តាមរយៈលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានចាត់លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាំម៉ូតូចំនួន ៥០គ្រឿង ទៅប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ ដែលមានលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ មកទទួលសម្រាប់បម្រើការក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ៕


Khcct banner

អត្ថបទទាក់ទង