ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍យុវជនថ្នាក់តំបន់ «Asia’s Rising Circle» (ARC) បានប្រកាសបើកទទួលពាក្យជាផ្លូវការហើយ សម្រាប់យុវជនឆ្នើមៗនៅទូទាំងតំបន់អាស៊ី អាយុចន្លោះ២៥ទៅ៣៥ឆ្នាំ ដែលមានបំណងចង់ពង្រឹងសមត្ថភាព ដឹកនាំការផ្លាស់ប្តូរវិជ្ជមាន និងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសសម្រាប់ការអភិវឌ្ឍសង្គម។អ្នកចូលរួមនឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលតាមអនឡាញ និងផ្ទាល់នៅសិង្ហបុរី។
ARC គឺជាគំនិតផ្តួចផ្តើមរយៈពេលច្រើនឆ្នាំ ដែលផ្តោតលើការបណ្តុះបណ្តាលសហគមន៍អ្នកដឹកនាំជំនាន់ក្រោយ ក្នុងការស្វែងយល់ពីចំណុចប្រសព្វរវាងសុខភាព ការងារ និងការអប់រំ។ សម្រាប់កម្មវិធីជំនាន់ទី ២ នាពេលខាងមុខនេះ នឹងផ្តោតសំខាន់លើប្រធានបទ «លទ្ធភាពទទួលបានការងារ (Employability)» ដោយរុករកវិធីសាស្ត្រពង្រឹងភាពបត់បែន និងការអភិវឌ្ឍសមត្ថភាពត្រៀមលក្ខណៈសម្រាប់អនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មសកលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
កម្មវិធី ARC ជំនាន់ទី ១ កាលពីខែមករា ឆ្នាំ ២០២៦ កន្លងទៅ បានផ្តោតលើវិស័យសុខភាព ចំណែកឯជំនាន់ទី ៣ នាពេលអនាគត នឹងផ្តោតលើប្រព័ន្ធសិក្សាបត់បែន ដើម្បីពង្រីកឱកាសរវាងជំនាន់។ ក្រោយបញ្ចប់កម្មវិធី យុវជននឹងទទួលបានសមត្ថភាពក្នុងការបំប្លែងចំណេះដឹងទៅជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើតផលជះវិជ្ជមានដល់សង្គម ក៏ដូចជាពង្រឹងសក្តានុពលខ្លួនឯងក្នុងការធ្វើជាភ្នាក់ងារផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពម្នាក់។
អ្នកចូលរួមនឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងដិតដល់ ដែលរួមបញ្ចូលគ្នារវាងវគ្គសិក្សាអនឡាញ (Online Workshops): ចាប់ពីចុងខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៦ និងវគ្គសិក្សាផ្ទាល់នៅប្រទេសសិង្ហបុរី (In-person Segment): ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ៤ ធ្នូ ឆ្នាំ ២០២៦ ផ្តល់ជូននូវបទពិសោធន៍សិក្សាស៊ីជម្រៅ ការផ្លាស់ប្តូរវប្បធម៌ និងការអនុវត្តជាក់ស្តែង។
កម្មវិធីនេះបើកទទួលពាក្យសម្រាប់យុវជនសកម្មមកពីតំបន់អាស៊ីអាគ្នេយ៍ (រួមទាំងកម្ពុជា) ប្រទេសចិន និងឥណ្ឌា មានអាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ ដែលជាអ្នកកំពុងសកម្មក្នុងការជំរុញការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។
ជាពិសេស បេក្ខជនមានបទពិសោធន៍ការងារពេញម៉ោង ក្នុងវិស័យសាធារណៈ (រដ្ឋ) ឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល (Non-profit)។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺនៅ ថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៥៩ យប់។ បេក្ខជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ ៖ https://www.sif.org.sg/Our-Work/Youth/Asias-Rising-Circle ៕