ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់តាំងលោក អ៉ឹង រចនា រដ្ឋលេខាធិការ កាលពីថ្ងៃទី ១៧ មិថុនា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និង សរសេរសាររំលែកព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រីច្បង របស់ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រិយ៍ ផាត់ឆៈរៈ គិទិយាផា ណាក់រ៉េនធីរ៉ាទេពផាយៈវៈឌី នាស្ថានទូតថៃនៅភ្នំពេញ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ព្រះនាងម្ចាស់ ផាចារ័ក គិតិយាផា ទ្រង់បានសោយទីវង្គត ក្នុងមន្ទីរពេទ្យជូឡាឡុងកន ក្រោយពីព្រះនាងបានគង់ប្រថាប់តស៊ូនឹងជម្ងឺកាចសាហាវជាង ៣ឆ្នាំ ក្នុងមន្ទីរពេទ្យ។ព្រះនាងម្ចាស់មានបញ្ហារលាកពោះវៀនធំ សម្ពាធឈាមទាប ចង្វាក់បេះដូងដើរខុសប្រក្រតី និង បញ្ហាកំណកឈាម។