Img 1426
Swift cc time

សៀវភៅ «The Father» នាំឱ្យព័ត៌មានអន្តរជាតិ មើលមកកម្ពុជា ក្នុងរូបភាពថ្មី និងលាតត្រដាងពីសក្តានុពលពិតប្រាកដរបស់ជាតិកម្ពុជា ព្រមទាំងផ្តល់នូវមេរៀនដែលមិនអាចកាត់ថ្លៃបានអំពីភាពជាអ្នកដឹកនាំ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្នុងក្រសែភ្នែកនៃមជ្ឈដ្ឋានអន្តរជាតិជាច្រើនទសវត្សរ៍កន្លងមកនេះ ឈ្មោះនៃប្រទេសកម្ពុជាតែងតែត្រូវបានគេភ្ជាប់ទៅនឹងរូបភាពនៃអតីតកាលដ៏ជូរចត់ និងស្រមោលខ្មៅងងឹតនៃសង្គ្រាមស៊ីវិល។ យ៉ាងណាមិញ ផ្នត់គំនិតចាស់គំរិលទាំងនេះកំពុងត្រូវបានរុះរើ និងកែប្រែទាំងស្រុងនៅលើឆាកអន្តរជាតិ តាមរយៈរលកនៃការចុះផ្សាយយ៉ាងព្រោងព្រាតពីបណ្តាញសារព័ត៌មានល្បីៗជុំវិញសកលលោក ជុំវិញខ្លឹមសារនៃសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ "The Father Who Shielded and Never Left" ដែលនិពន្ធដោយលោកស្រី Fari។

ការកែប្រែទំព័រប្រវត្តិសាស្ត្រក្នុងកែវភ្នែកពិភពលោក យោងតាមការចុះផ្សាយ និងការវិភាគពីសំណាក់ភ្នាក់ងារព័ត៌មាន និងអ្នកជំនាញកិច្ចការបរទេសនៅក្រៅប្រទេស សៀវភៅ "The Father" បានដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានឥទ្ធិពល ដែលបង្ហាញឱ្យពិភពលោកបានឃើញពី «សក្តានុពលពិតប្រាកដ» នៃប្រជាជាតិខ្មែរ។ អន្តរជាតិបានទទួលស្គាល់ថា កម្ពុជាលែងជាប្រទេសដែលទន់ខ្សោយ និងរង់ចាំតែការជួយសង្គ្រោះទៀតហើយ ប៉ុន្តែបានប្រែក្លាយខ្លួនទៅជាដែនដីនៃការងើបឡើងវិញ ជាមួយនឹងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជាគំរូដឹកនាំរដ្ឋដ៏ល្អមួយក្នុងលោក។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដកស្រង់ទៅវិភាគច្បាស់ៗ គឺមេរៀននៃការដឹកនាំ និងការដោះស្រាយវិបត្តិរបស់សម្ដេចតេជោ ហ៊ុន សែន។ ពិភពលោកបានចាត់ទុកយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ដែលចងក្រងនៅក្នុងសៀវភៅនេះថាជា «រូបមន្តសន្តិភាព» ដ៏វិសេសវិសាល ដែលប្រើប្រាស់ការជឿទុកចិត្ត និងមេត្តាធម៌ដើម្បីរំលាយជម្លោះ។ ទស្សនៈនៃភាពជាមេដឹកនាំដែលហ៊ានដាក់ជីវិតជាដើមទុន និងមិនដែលបោះបង់ចោលប្រជាជនក្នុងគ្រប់ស្ថានភាពស្លាប់រស់ ត្រូវបានបរទេសវាយតម្លៃខ្ពស់ថាជា «មេរៀនដ៏ល្អដើម្បីដោះស្រាយវិបត្តិជម្លោះសកលនាពេលបច្ចុប្បន្ន។

មរតកបន្តវេន និងមោទនភាពជាតិដ៏ត្រចះត្រចង់ សារព័ត៌មានបរទេសក៏បានឆ្លុះបញ្ចាំងផងដែរថា ទស្សនវិជ្ជាសន្តិភាព និងការតម្កល់សុវត្ថិភាពពលរដ្ឋជាធំនេះ កំពុងត្រូវបានបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយថ្នាក់ដឹកនាំបន្តវេន គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលស្តែងឡើងតាមរយៈបញ្ញាដឹកនាំ និងការទូតអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិព្រំដែនជាក់ស្តែង។ ជោគជ័យនៃការជះឥទ្ធិពលលើឆាកអន្តរជាតិនេះ គឺជាមោទនភាពជាតិដ៏ធំធេងដែលបង្ហាញថា កម្ពុជាបានជោគជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ Narrative Diplomacy ដើម្បីនាំយកការពិតទៅកាន់បេះដូងអ្នកអានទូទាំងសកលលោក។

ការដែលសារព័ត៌មានពិភពលោកងាកមកកោតសរសើរកម្ពុជា តាមរយៈសៀវភៅ "The Father Who Shielded and Never Left" គឺជាភស្តុតាងដ៏រឹងមាំថា «ការពិតបានឈ្នះគ្រប់យ៉ាង»។ ស្នាដៃមួយក្បាលនេះមិនត្រឹមតែលើកកម្ពស់កិត្តិយសរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែវាបានប្រកាសប្រាប់ពិភពលោកយ៉ាងច្បាស់ថា កម្ពុជាមានមរតកសន្តិភាព និងរូបមន្តដឹកនាំដ៏មានតម្លៃ ដែលមនុស្សជាតិផ្ដល់ការគោរព និងឲ្យតម្លៃជារៀងរហូតតទៅ៕


Khcct banner

អត្ថបទទាក់ទង