Img 1426
Swift cc time

ក្រសួងប្រៃសណីយ៍ប្តេជ្ញាលុបបំបាត់ «​ស៊ីមកាត» ​​គ្មាន​អត្ត​សញ្ញាណ​បណ្ណ័ឱ្យអស់នៅចុងឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី ១៧ មិថុនានេះ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបោសសំអាត «​ស៊ីមកាត» ​​គ្មាន​អត្ត​សញ្ញាណ​បណ្ណ័ឱ្យអស់នៅចុងឆ្នាំ២០២៦នេះ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលក្រសួងប្រៃសណីយ៍ និង ធនាគារជាតិនៃកម្ពុជា ប្រកាសបើកយុទ្ធនាការផ្ទៀងផ្ទាត់«​អត្ត​សញ្ញាណ​»អ្នកប្រើប្រាស់ស៊ីមកាត ជាមួយគណនីធនាគារ។

បើតាម លោក ជា វ៉ាន់ដេត បានលើកឡើងពីបញ្ហាកាលពី២០ឆ្នាំមុន គឺភាគច្រើនការប្រើប្រាស់ «​ស៊ីមកាត» គ្មាន​អត្ត​សញ្ញាណ​ តែនៅរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រោយពីក្រសួងមានវិធានការក្តៅបច្ចុប្បន្ន គឺភាគតិចណាស់ការប្រើប្រាស់ «​ស៊ីមកាត» គ្មាន​អត្ត​សញ្ញាណ ពោលគឺមានស្ទើរទាំងអស់។



Khcct banner

អត្ថបទទាក់ទង