ភ្នំពេញ៖ ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC ភាគីកម្ពុជា នៅថ្ងៃទី ១៥ មិថុនានេះ បានចេញលិខិតកោះហៅភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារចុះវាស់វែងចម្រុះចុះលើដីជាក់ស្តែង ដើម្បីបន្តវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងការងារសេសសល់ផ្សេងទៀតដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នា។JBC កម្ពុជា ថែមទាំងបានប្រកាសប្រឆាំងសកម្មភាពឈ្លានពានរបស់យោធាថៃ និង មិនទទួលស្គាល់«ខ្សែព្រំដែន»កើតចេញពីការប្រើកម្លាំង។