Img 1426
Swift cc time

សមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកា «ជាង១លានដុល្លារ» ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៣មិថុនានេះ បានប្រគល់ថវិកាបរិច្ចាគចំនួន ១,០០៩,៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦” ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។

លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាប្រមាណជាង ៦០ រូប ចូលជួបសម្តែងការគួរសម និងប្រគល់-ទទួលថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា លាង ឃុន បានរាយការណ៍ដោយសង្ខេប ពីការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពសង្គមកិច្ច និងសប្បុរិសធម៌ ពិសេសការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដោយជារៀងរាល់ឆ្នាំ សមាគមឧកញ៉ាកម្ពុជា តែងតែអំពាវនាវដល់សមាជិកទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈសមាគមឧកញ៉ាកម្ពុជាទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានសមាជិកចំនួន ៧៩រូប បានបរិច្ចាគថវិកាសរុបចំនួន ១,០០៩,៩៩៩ ដុល្លារ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា លាង ឃុន បានថ្លែងកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ ដែលតែងតែបរិច្ចាគថវិកាតាមរយៈ សមាគមឧកញ៉ាកម្ពុជា នូវរាល់ពេលមានការអំពាវនាវរបស់ថ្នាក់ដឹកនាំម្តងៗ នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសង្គមកិច្ច និងសប្បុរិសធម៌នានា ហើយសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅតែបន្តចូលរួមសកម្មភាពទាំងនេះជាមួយសមាគមដើម្បីបង្ហាញពីសាមគ្គីភាពដ៏រឹងមាំនៅក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចធិបតី ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីខ្មែរខ្លាំង។

បន្ថែមលើនេះ លោកអ្នកឧកញ៉ា លាង ឃុន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៦, នេះគឺជា លើកទី៥ហើយ ដែលសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលមានសមាជិកជាង ៤៣០រូប បានបរិច្ចាគ ស្មើនឹងថវិកាសរុបចំនួន ៦,៤៦០,២២០ ដុល្លារ។

សូមបញ្ជាក់ថា ចាប់តាំងបានបង្កើតឡើង និងប្រកាសជាផ្លូវការកាលពីឆ្នាំ២០២៣មក សមាគមឧកញ៉ាកម្ពុជា តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាស្ថាប័នមនុស្សធម៌នានាជាប្រចាំក្នុងបុព្វហេតុសប្បុរិសធម៌ទាំងលើវិស័យអប់រំ សុខាភិបាល សាសនា និងសង្គមកិច្ចជាដើម៕


Khcct banner

អត្ថបទទាក់ទង