Img 1426
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) នៅទីក្រុងតូក្យូ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

តូក្យូ៖ អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន» ខណៈដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយសដើម្បីឡើងថ្លែងបាឋកថាគន្លឹះនៅក្នុងវេទិកា។

នៅក្នុងបាឋកថាប្រកបដោយអត្ថន័យស៊ីជម្រៅ និងទស្សនវិស័យវែងឆ្ងាយនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់ ដោយផ្អែកលើចំណុចគន្លឹះសំខាន់ៗដូចជា៖

១. ការបង្ហាញទស្សនវិស័យលើការអភិវឌ្ឍតំបន់ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបានដោយលោក ស៊ុន ចាន់ថុល បានធ្វើការឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងការកសាងតំបន់អាស៊ីដែលមានភាពធន់។

២. ការលើកកម្ពស់មុខមាត់ជាតិ និងភាពទាក់ទាញតាមរយៈ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» នៃបរិយាកាសវិនិយោគ

៣. ការប្តេជ្ញាចិត្តលើការតភ្ជាប់ សន្តិសុខឌីជីថល និងថាមពលបៃតង ដោយកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្របំប្លែងកត្តាភូមិសាស្ត្រនៅចំកណ្តាលអាស៊ានដីគោក ឱ្យទៅជាភាពប្រកួតប្រជែង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ការលើកកម្ពស់សន្តិសុខឌីជីថល និងនិន្នាការនៃការប្រើបាស់ថាមពលបៃតង។

៤. ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា-ជប៉ុន ដោយលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាដៃគូដ៏ស្មោះត្រង់ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង