Img 1426
Swift cc time

អាជ្ញាធរជាតិអប្សរា និងភាគីចិន ជួបពិភាក្សាការងារពីគម្រោងអភិរក្ស ជួសជុលស្តារឡើងវិញនៃអតីតព្រះបរមរាជវាំងអង្គរធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Huang Xiaofan អគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និងក្រុមការងារគម្រោងភាគីចិន បានជួបពិភាក្សាការងារនៅទីតាំងការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

បើតាមជំនួបនេះ កិច្ចពិភាក្សាផ្តោតលើគម្រោងអភិរក្ស ជួសជុលស្តារឡើងវិញនៃព្រះបរមរាជវាំងអង្គរធំ ក្រោមកិច្ចសហប្រត្តិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សា គឺយកចិត្តទុកដាក់ផ្តោតទៅលើការអនុវត្តសេចក្ដីណែនាំរបស់អ្នកជំនាញ Expert Adhoc អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ដើម្បីធានាឱ្យបានការអនុវត្តគម្រោងឱ្យមានប្រសិទ្ធិភាពក្នុងការងារអភិរក្ស ជួសជុលឱ្យបានរលូន និងលទ្ធផលល្អនៃគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ៕


Khcct banner

អត្ថបទទាក់ទង