Img 1426
Swift cc time

កម្ពុជារកចំណូលបានជាង ១៤ ពាន់លានដុល្លារ ពីការនាំចេញទំនិញ រយៈពេល៥ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-ឧសភា កម្ពុជាសម្រេចការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៣០ ពាន់លានដុល្លារ រយៈពេល៥ខែ ឆ្នាំ២០២៦ កើនឡើងជិត ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ប្រមាណជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណជាង ១៦ ពាន់លានដុល្លារ កើនឡើងជិត ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ដៃគូនាំចូលទំនិញសំខាន់ៗពីកម្ពុជាមានដូចជា៖ សហរដ្ឋអាម៉េរិក, វៀតណាម, ជប៉ុន, ចិន, កាណាដា, អេស្ប៉ាញ, នូវែលហ្សេឡង់, និងចក្រភពអង់គ្លេស ជាដើម។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង