Img 1426
Swift cc time

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្សាយគាំទ្រប្រតិបត្តិការបង្ក្រាប Online Scams នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃទី ១០ មិថុនាម្សិលមិញ បានផ្សព្វផ្សាយវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញ Online Scams ដោយជំហរម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក៏ដូចបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនដោយមានប្រសិទ្ធភាព។

សារព័ត៌មាន China News Service គឺជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងមានអ្នកអានច្រើនពាន់នាក់ បានចុះផ្សាយពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសំអាត Online Scams និងបង្ហាញពីរបាយការណ៍លម្អិត ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បង្ក្រាប Online Scams ជាង ៤០០ ករណីដកហូត ឬព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ ទីតាំង បញ្ជូនសំណុំរឿងចំនួន ១៤៣ ទៅតុលាការ និងរកឃើញអ្នកពាក់ព័ន្ធ ១,៤៥៨ នាក់។ គិតចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបញ្ជូនជនបរទេស ពាក់ព័ន្ធ Online Scams ត្រឡប់ទៅប្រទេសដើមវិញជាង ១៨,០០០ នាក់។

ប្រព័ន្ធផ្សព្វផ្សាយដដែលនេះ ថែមទាំងបានស្រង់ខ្លឹមសាររបស់ លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពី ស៊ីស៊ីថាមស៍ ភាសាចិន ពីជំហររបស់កម្ពុជាក្នុងការបន្តបោសសំអាត Online Scams យ៉ាងសកម្ម ហើយកំពុងជំរុញយ៉ាងសកម្ម ជាមួយសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ កាត់ផ្តាច់ និងកម្ទេចឫសគល់នៃបណ្តាញអង្គការចាត់តាំងឆ្លងដែនទាំងនេះ។​

ក្នុងនោះ លោក ឆៃ ស៊ីណារិទ្ធ ឆ្លើយតបនឹងការចោទប្រកាន់របស់ អង្គការលើកលែងទោសអន្តរជាតិ ដែលចោទថា កម្ពុជាបរាជ័យក្នុងការបង្រ្កាប Online Scams គឺជារបាយការណ៍មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ និង មិនឆ្លុះបញ្ចាំងពីកិច្ចខិតខំ និង វិធានការជាក់ស្តែងរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាតទូទាំងប្រទេសនោះទេ។

បន្ថែមពីនេះ ក្រសួងឃោសនាការកណ្តាល និងក្រសួងសន្តិសុខសាធារណៈរបស់ចិន ក៏បានប្រកាសពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងចិន ដោយបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនសង្ស័យពាក់ព័ន្ធឆបោកតាមអនឡាញជាច្រើននាក់ ត្រូវបានបញ្ជូនត្រឡប់ទៅចិនវិញ។

ភាគីចិនក៏បានបញ្ជាក់ថា តំបន់សំខាន់ៗមួយចំនួនសង្ស័យ ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅកម្ពុជា ត្រូវបានបោសសម្អាតជាបន្តបន្ទាប់ បានកាត់បន្ថយសកម្មភាពឆបោកឆ្លងដែន និង បង្ហាញពីលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។


Khcct banner

អត្ថបទទាក់ទង