681 ezgif.com resize
Swift cc time

អង្គការសង្គមស៊ីវិល សហជីព ជំរុញមានសកម្មភាពបន្ទាន់ ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតនៅថ្ងៃទី ២៣ ឧសភា ក្នុងខេត្តកំពង់ឆ្នាំង។

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម នៅថ្ងៃទី ៨ មិថុនានេះ បានចេញសេចក្តីប្រកាសរួមគ្នាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតនៅថ្ងៃទី ២៣ ឧសភា ក្នុងខេត្តកំពង់ឆ្នាំង និង ខេត្តស្វាយរៀង ដែលនាំឱ្យមានកម្មករកាត់ដេរសរុប ៩៣នាក់ រងផលប៉ះពាល់ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤ នាក់ និង អ្នករងរបួសចំនួន ៧៩នាក់ ដែលភាគច្រើនជាស្ត្រី។ពួកគេបានអំពាវនាវជំរុញមានសកម្មភាពបន្ទាន់ ដើម្បីការពារសុវត្ថិភាពកម្មករ។

យោងតាមរបាយការណ៍របស់ក្រុម NGO បានរកឃើញថា រាល់ថ្ងៃនេះ មានកម្មករជាច្រើនពាន់នាក់ បានធ្វើដំណើរទៅមកពីគេហដ្ឋានទៅបំពេញការងារនៅតាមបណ្ដាររោងចក្រនានា ដោយប្រើយានយន្តមានមនុស្សកកកុញ និង មិនត្រូវបានរចនាទ្បើងសម្រាប់ដឹកអ្នកដំណើរ។កម្មករត្រូវបង្ខំឲ្យឈរ ឬអង្គុយក្នុងស្ថានភាពមិនមានសុវត្ថិភាព ដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព ឬឧបករណ៍ការពារជាមូលដ្ឋានណាមួយ ធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យក្នុងកម្រិតខ្ពស់នៅពេលមានគ្រោះថ្នាក់កើតឡើង។

ដើម្បីការពារសុវត្ថិភាពកម្មករ ក្រុម NGO បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹង និងអនុវត្តយ៉ាងតឹងរឹង ច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មករ រួមទាំងការហាមឃាត់ការប្រើប្រាស់យានយន្តមិនមានសុវត្ថិភាព ដោយកំណត់ស្តង់ដារសុវត្ថិភាពច្បាស់លាស់ និង ធានាការត្រួតពិនិត្យជាប្រចាំ និងការទទួលខុសត្រូវ។ក្រុមអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម បានប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសហការស្ថាបនា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា កម្មករកាត់ដេរទាំងអស់នៅកម្ពុជា។

យោងតាមរបាយការណ៍ពីក្នងរយៈពេល៥ ខែ ឆ្នាំ ២០២៦នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៨០៨ ករណី មានជនរងគ្រោះសរុបចំនួន ៣ ១៣៤ នាក់ (ស្រី ២ ០៧៧ នាក់) ស្លាប់ចំនួន ៤៦ នាក់ របួសធ្ងន់ចំនួន ៧៩៩ នាក់ និង របួសស្រាលចំនួន ២ ២៨៩ នាក់។ហេតុការណ៍ដ៏រន្ធត់ចុងក្រោយ នៅខេត្តកំពង់ឆ្នាំង តែមួយមានកម្មករសរុប ៥៣នាក់រងផលប៉ះពាល់ ក្នុងនោះមានអ្នកស្លាប់ ៩នាក់ និងរងរបួស ៤៤នាក់។ ចំណែកនៅខេត្តស្វាយរៀង មានកម្មករ ៤០ នាក់បានរងផលប៉ះពាល់ រួមមានអ្នកស្លាប់ ៥នាក់ និង រងរបួស ៣៥នាក់។

ក្រោយកើតហេតុកកម្មកររងគ្រោះ ទទួលបានការឆ្លើយតបរហ័សទាន់ពេលវេលារបស់រដ្ឋាភិបាល ក្នុងការផ្តល់សេវាការព្យាបាល និង សំណង តាមប្រព័ន្ធបេទ្បាជាតិសន្តិសុខសង្គម ប.ស.ស.។ 

ពាក់ព័ន្ធការដឹកជញ្ជូនកម្មករវិញ លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារកម្ពុជា ធ្លាប់បានប្រកាសដាក់ចេញនូវការកំណែទម្រង់ថ្មីដោយពីលោកឡើងជារដ្ឋមន្ត្រី ដោយជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ហើយដើម្បីលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនដល់កម្មករនិយោជិត។ 

លោក ហេង សួរ អះអាងថា ការអនុវត្តនេះ គឺស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាលទ្ធភាពក្នុងការកែសម្រួលបច្ចេកទេសកែលម្អរថយន្តសម្រាប់ការដឹកជញ្ជូនកម្មករនិយោជិតឱ្យបានល្អប្រសើរ៕

រថយន្តដឹកកម្មករគំរូរបស់ក្រសួងការងារកម្ពុជា


Khcct banner

អត្ថបទទាក់ទង