681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (The 3rd ASEAN Future Forum-AFF) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

បើតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាប្រធានគណៈកម្មការអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមាន អ្នកឧកញ៉ា ទី ពិសិដ្ឋ, ឧកញ៉ាបណ្ឌិត លី រិទ្ធ និង លោក ខេន ញ៉ន ចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (The 3rd ASEAN Future Forum-AFF) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦៕



Khcct banner

អត្ថបទទាក់ទង