681 ezgif.com resize
Swift cc time

ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា បានមកដល់កម្ពុជា ជាមួយនាំយកជ័យជម្នះ«មេដាយមាស»ជូនជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា នាព្រឹកថ្ងៃទី ៧ មិថុនានេះ បានត្រឡប់មកដល់កម្ពុជាវិញ ជាមួយនាំយកជ័យជម្នះ«មេដាយមាស»ទាំង២វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា បានលេងយ៉ាងល្អ និង ឈ្នះគ្រប់ការប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានលទ្ធផលបច្ចេកទេសដ៏ត្រចះត្រចង់ ដោយក្រុមនារីកម្ពុជា ឈ្នះ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ និងក្រុមបុរសកម្ពុជា ឈ្នះ ក្រុមស្រីលង្កា ក្នុងលទ្ធផល ៣-០។

ជ័យជម្នះនាពេល គឺជាការបន្តនូវប្រវត្តិសាស្ត្រជោគជ័យថ្មីមួយទៀត បន្ទាប់ពីបងប្អូនបានឈ្នះមេដាយមាសជាលើកទី១ កាលពីឆ្នាំ២០២៥។ នេះសបញ្ជាក់យ៉ាងច្បាស់ពីការតស៊ូ លះបង់ ស្មារតីកីឡាដ៏មោះមុត និងសមត្ថភាពដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន។


Khcct banner

អត្ថបទទាក់ទង