681 ezgif.com resize
Swift cc time

អាម៉េរិកប្តេជ្ញាបន្តលើកកម្ពស់«សន្តិភាព»នៅក្នុងតំបន់ និង គាំទ្រកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការ អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក លោក Hunt VanderToll បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ផ្តោតលើការបង្កើនទំនាក់ទំនងទ្វេភាគី និង លើកកម្ពស់ស្ថិរភាពក្នុងតំបន់។ក្នុងដំណើរទស្សនកិច្ចនោះ លោកបានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC); និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

យោងតាមប្រភពព័ត៌មានពីស្ថានទូតអាម៉េរិក ផ្តល់ជូនដល់ ស៊ីស៊ីថាមស៍ លោក Hunt VanderToll បានជជែកជាមួយថ្នាក់ដឹកនាំកម្ពុជា អំពីបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិសុខ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។លោកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាម៉េរិក ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ដោយបានបញ្ជាក់ពីការគាំទ្រ ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និង កិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជា និងថៃ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។

បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់លោក Hunt VanderToll មកកាន់កម្ពុជាពេលនេះ បាននាំមកនូវសមិទ្ធផលដ៏សំខាន់មួយ ដោយកិច្ចសហប្រតិបត្តិការអាកាសចរណ៍៖ ការសម្រេចបាននូវកិច្ចព្រមព្រៀងផ្ទៃមេឃបើកចំហរវាងអាម៉េរិក និងកម្ពុជា បន្ទាប់ពីការចរចារយៈពេល ១២ ឆ្នាំ មានគោលបំណងជំរុញវិស័យអាកាសចរណ៍ពាណិជ្ជកម្ម ទេសចរណ៍ និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លើសពីនេះ លោក VanderToll បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីធានាបាននូវ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហ ជាមួយការប្រកាសស្វាគមន៍ការវិនិយោគបានគ្រោងទុកដោយសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC)របស់អាម៉េរិកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានគេរំពឹងថានឹងបង្កើនការតភ្ជាប់ក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង