681 ezgif.com resize
Swift cc time

ទំនាស់ពាក្យសម្ដី សិស្សមួយក្រុមព្រួតវាយសិស្សម្នាក់ ក្នុងវិទ្យាល័យច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សមត្ថកិច្ច នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនសិស្សបង្ក២នាក់យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បន្ទាប់ពីបានប្រើហិង្សាព្រួតវាយទៅលើសិស្សម្នាក់ ដោយសារតែទំនាស់ពាក្យសម្ដី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង១០:៣០នាទីព្រឹក នៅក្នុងវិទ្យាល័យច្បារអំពៅ ហើយផុសផ្សព្វផ្សាយលើបណ្តាញសង្គម ។

សមត្ថកិច្ច បានឱ្យដឹងថា យោងពាក្យបណ្ដឹងសិស្សរងគ្រោះ មានឈ្មោះ សូនី ហេងលី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្ក០២នាក់៖១-ឈ្មោះ សុខ វិជ្ជា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ២-ឈ្មោះ តឹក សុវណ្ណរ័ត្នមុនី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំពោះមូលហេតុរហូតឈានដល់ការប្រើប្រាស់អំពើហិង្សានេះ ដោយសារតែសិស្សរងគ្រោះ និងសិស្សបង្កនិយាយ ពាក្យសម្ដីឌឺដងដាក់គ្នា។ បច្ចុប្បន្នសិស្សបង្កខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនូនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕


Khcct banner

អត្ថបទទាក់ទង