ស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនី ប្រមាណ២៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តដឹកកម្មករក្រឡាប់ នៅឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី ៤ មុថុនា ឆ្នាំ២០២៦។នេះបើយោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ ស៊ីស៊ីថាមស៍។
បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា មានកម្មករចំនួន ២៧នាក់បានរងរបួល ក្នុងនោះ មានកម្មករ ៥នាក់រងរបួសធ្ងន់ និង ២២នាក់រងរបួសស្រាល។ មូលហេតុនៃការក្រឡាប់រថយន្តដឹកកម្មករខាងលើ គឺបណ្ដាលមកពីបញ្ហារថយន្តដឹកកម្មករ ដាច់ហ្វ្រាំង។