681 ezgif.com resize
Swift cc time

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុល នៅអតីតរាជធានី ក្រុងអង្គរធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបថា ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕


Khcct banner

អត្ថបទទាក់ទង