681 ezgif.com resize
Swift cc time

ធនាគារ ប្រ៊ីដ ផ្តល់ឱកាសមាសជូនអតិថិជន ទៅទីក្រុងសៀងហៃ ប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ធនាគារ ប្រ៊ីដ ដែលជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តរបស់លោកអ្នក និង ជាធនាគារពាណិជ្ជក្នុងស្រុក បានប្រកាសផ្តល់ជូនយុទ្ធនាការដ៏រំភើប និងអស្ចារ្យ ដល់អតិថិជននូវបទពិសោធន៍លំដាប់អន្តរជាតិ ក្នុងការធ្វើដំណើរទៅទស្សនាការដើរបង្ហាញម៉ូតដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក គឺ Shanghai Fashion Week នៅទីក្រុងសៀងហៃ ប្រទេសចិន។

ដើម្បីមាន ឱកាសឈ្នះរង្វាន់ ដ៏វិសេសវិសាលនេះ អតិថិជនគ្រាន់តែធ្វើការចំណាយជាមួយ កាតឥណទាន ឬកាតឥណពន្ធ ធនាគារប្រ៊ីដចាប់ពី ៩០ ដុល្លារ ឡើងទៅ នោះអតិថិជននឹងទទួលបាន ឱកាសក្លាយជាម្ចាស់ សំបុត្រផ្សងសំណាង ទៅទស្សនាការបង្ហាញម៉ូដលំដាប់ពិភពលោកផ្ទាល់ដល់ ទីក្រុងសៀងហៃ 

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា “ជាការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះអតិថិជន ដែលបានប្រើប្រាស់សេវា ទូទាត់ឌីជីថល ជាមួយធនាគារ មើលឃើញដូចនេះ ក្រុមហ៊ុន វីសា កម្ពុជា និង ធនាគារ ប្រ៊ីដ បានសហការគ្នា ផ្តល់ជូនកញ្ចប់ដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិនចំនួន ៤យប់ ៣ថ្ងៃ ជាពិសេស អតិថិជន នឹងទទួលបានការចូលរួមលក្ខណៈ VIP ទស្សនាការបង្ហាញម៉ូដលំដាប់អន្តរជាតិដោយផ្ទាល់ របស់ Shanghai Fashion Week សម្រាប់មនុស្សពីរនាក់។ យើងចង់ឱ្យអតិថិជនរបស់យើង ទទួលបានបទពិសោធន៍ជីវិតដ៏ទាន់សម័យ និងប្រណីត ក៏ដូចជាទទួលបានឱកាសស្មើរៗគ្នាដរាបណាអតិថិជន បានប្រើប្រាស់ កាតវីសាធនាគារ ប្រ៊ីដ។ ធនាគារ ប្រ៊ីដ មិនត្រឹមតែជួយជម្រុញរាល់ការរស់នៅ និង អាជីវកម្មរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំលោកអ្នកទៅកាន់ឆាកអន្តរជាតិ ទៀតផង។”

លោក Richard បានបន្ថែមទៀតថា ដើម្បីចូលរួមអតិថិជនគ្រាន់តែប្រើប្រាស់ កាតវីសា ណាមួយរបស់ ធនាគារ ប្រ៊ីដ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ឬប្រសិនបើ អតិថិជន មិនទាន់មានកាត ធនាគារ ប្រ៊ីដ លោកអ្នកអាចទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកទំាង៥ទីតំាង ឬទំនាក់ទំនងតាមទូរសព្ទលេខ ០៨៩ ២០២ ៩៩៩ ដើម្បីស្នើ កាតវីសា របស់ ធនាគារ ប្រ៊ីដ ដោយមិនគិតថ្លៃសេវាថែមទៀតផង កាន់តែ ពិសេស សម្រាប់អតិថិជនដែលស្នើរកាតថ្មីប្រភេទកាតឥណទាន ហ្គោល (Gold) និង ផ្លាទីនៀម (Platinum) និង ទទួលបានការដូរពិសេសភ្លាមៗ។

គួររំលឹកថា នេះជាកម្មវិធីលើកទីពី២ហើយ ដែលធនាគារ ប្រ៊ីដ បានផ្តល់ជូនទៅអតិថិជនទទួលបានឱកាសចូលរួមកម្មវិធីលំដាប់អន្តរជាតិដ៏កម្រនេះ ចាប់ផ្តើមការចាយជាមួយ ធនាគារ ប្រ៊ីដ ពីថ្ងៃនេះតទៅ ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាងទៅកាន់ទឹកដី ទីក្រុងសៀងហៃ និង ទស្សនាព្រឹត្តិការណ៍ ពិភពហ្វេសសិន លំដាប់សកល៕

Khcct banner

អត្ថបទទាក់ទង