681 ezgif.com resize
Swift cc time

គម្រោងអភិវឌ្ឍន៍«ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់»នៅក្រុងតាខ្មៅ សម្រេចលទ្ធផលបាន ៣២,៦៤%

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្ដាល៖ គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៦ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចលទ្ធផលជារួម ៣២,៦៤%ហើយ ខណៈដែលគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាគម្រោងដ៏ធំ សម្រាប់បម្រើឱ្យផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅ និងបញ្ចៀសបញ្ហាផ្សេងៗ ដូចជាទឹកជំនន់ និងកាកសំណល់រាវជាដើម។ គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក រួមមាន ទី១, ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ចំណែកទី២, ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំងបណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕


Khcct banner

អត្ថបទទាក់ទង