ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២ មិថុនា បានប្រកាសថា នឹងផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ នៅថ្ងៃទី៣, ១០, ១៧, ២៤ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វេដហូឡូ នឹងផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទរួមមាន៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦, ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
បើតាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់៕