681 ezgif.com resize
Swift cc time

គូ្រពេទ្យមន្ទីរពេទ្យជាតិតេជោសន្តិភាព ចាប់យក«សត្វឈ្លើង»ចេញពីប្លោកនោមបុរសវ័យ៣០ឆ្នាំម្នាក់ បានដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

ភ្នំពេញ៖ ក្រុមគ្រូពេទ្យឯកទេសមូត្រសាស្ត្រ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាថ្ងៃទី១ មិថុនា បានចាប់យកសត្វឈ្លើងចេញពីប្លោកនោមអ្នកជំងឺជាបុរសវ័យប្រមាណ៣០ឆ្នាំម្នាក់ ដោយប្រើប្រាស់បច្ចេកទេសឆ្លុះផ្លូវទឹកនោម (Endoscopic Procedure) បានដោយជោគជ័យ ក្រោយបុរសម្នាក់នេះបានចុះក្នុងទឹកបឹងធម្មជាតិ។

បើតាមមន្ទីរពេទ្យជាតិ តេជោសន្តិភាព អ្នកជំងឺបានមកពិនិត្យនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីមានអាការៈឈឺចាប់ ពិបាកនោម និងមានឈាមក្នុងទឹកនោម ក្រោយពេលបានចុះក្នុងទឹកបឹងធម្មជាតិ។ តាមរយៈការពិនិត្យអេកូសាស្ត្រ ក្រុមគ្រូពេទ្យបានប្រទះឃើញសត្វឈ្លើងមានចលនានៅក្នុងប្លោកនោមរបស់អ្នកជំងឺ និងបានធ្វើការចាប់យកចេញដោយជោគជ័យ។

បន្ទាប់ពីកើតហេតុ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចុះទឹកត្រពាំង ស្ទឹង បឹង ឬប្រភពទឹកធម្មជាតិផ្សេងៗដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃការចូលរំខានរបស់ពពួកប៉ារ៉ាស៊ីត ឬសត្វល្អិតចូលក្នុងរាងកាយ៕


Khcct banner

អត្ថបទទាក់ទង