ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ១៧ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៥ ខែ ពោលគិតពីខែមករា-ឧសភា ឆ្នាំ២០២៦ ធ្លាក់ចុះជិត ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសចំនួន ៣៥៩ ៤៧១ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលគិតជាទឹកប្រាក់មានចំនួន ១៧ ២០៤ ៣២២ ដុល្លារ ធ្លាក់ចុះ ២៩,៩៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ដោយឡែកក្នុងខែឧសភា ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសចំនួន ៣៧ ៤៦៧ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលគិតជាទឹកប្រាក់មានចំនួន ១ ៧០៦ ៩៨៤ ដុល្លារ ធ្លាក់ចុះ ២៧,៦៨% បើធៀបរយៈពេលដូចគ្នាក្នុងខែឧសភា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍៕