681 ezgif.com resize
Swift cc time

ទិវាកុមារអន្តរជាតិ៖ លោក ហ៊ុន ម៉ានី រៀបចំខួបកំណើតរួមគ្នាសម្រាប់កុមារ នៅអង្គការផ្ទះបាយកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី នៅថ្ងៃទី៣១ ឧសភា បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. តំណាងស្ថានទូតចិន និងសប្បុរសជននានា រៀបចំខួបកំណើតដល់ប្អូនៗកុមារ នៅអង្គការផ្ទះបាយកុមារ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ លោកស្រី ឈីវ ភិរម្យ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តបេសកកម្មដ៏ថ្លៃថ្លា ក្នុងការជួយដល់កុមារទុរគត របស់លោកព្រឹទ្ធាចារ្យ ង៉ូវ ឈីវ ស្ថាបនិកអង្គការផ្ទះបាយកុមារ។ លោកក៏បង្ហាញនូវក្តីសប្បាយរីករាយ និងមោទនភាពដែលបានឃើញកូនៗជាច្រើនបានក្លាយខ្លួនជាបុគ្គលមានសមត្ថភាព និងជំនាញរៀងៗខ្លួន ហើយបានត្រលប់មកចូលរួមសកម្មភាពជាមួយអង្គការផ្ទះបាយកុមារបន្ត។

ជាមួយគ្នានោះ លោកបានលើកទឹកចិត្តដល់ប្អូនៗកុមារ កុំបោះបង់ក្តីសង្ឃឹម ហើយបន្តខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់ប៉ាម៉ាក់ លោកគ្រូអ្នកគ្រូ និងសង្គមជាតិ។ ប៉ា និងម៉ាក់ ព្រមជាមួយពូមីងបងៗនៅទីនេះនឹងមិនទៅណាចោលកូនៗទេ។ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យសប្បុរសជនបន្តជួយឧបត្ថម្ភទំនុកបម្រុង ដើម្បីអាចជួយដល់កុមារដែលខ្វះខាត៕


Khcct banner

អត្ថបទទាក់ទង