681 ezgif.com resize
Swift cc time

ស្ត្រីមេម៉ាយវ័យ៦៣ម្នាក់ ត្រូវរ៉ាប់រងមើលម្តាយជរា និងចៅតូចៗ៣នាក់ ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ អាន វណ្ណា អាយុ ៦៣ឆ្នាំ បច្ចុប្បន្នគាត់ត្រូវទទួលបន្ទុកចិញ្ចឹមម្ដាយឈ្មោះ ទិត សៀនហូរ អាយុ ៨៧ឆ្នាំ និង ចៅតូចៗចំនួន ៣នាក់។ក្រោយទទួលបានព័ត៌មានលម្អិត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចាត់ចែងជួយគាំទ្រ ដើម្បីជួយសម្រាលបន្ទុករបស់គាត់ និងកំពុងរិះរកវិធីសាស្ត្រ ដើម្បីជួយកុមាតូចៗដែលកំព្រាម្តាយ ឪពុក ឆាប់ទទួលបានការអប់រំ។

ស្ត្រីវ័យចំណាស់រូបនេះ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវទទួលបន្ទុកចិញ្ចឹមម្ដាយឈ្មោះ ទិត សៀនហូរ អាយុ ៨៧ឆ្នាំ និង ចៅតូចៗចំនួន ៣នាក់ ខណៈឪពុកត្រូវជាប់ពន្ធនាគារនៅឆ្នាំ២០២៤ និង ម្ដាយរត់ចោលកូន នៅឆ្នាំ២០២៥។

នាព្រឹកថ្ងៃទី១ ខែមិថុនានេះ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន ហើយបានឧបត្ថម្ភដែកស័ង្កសី សម្រាប់ជួសជុលដំបូល និង ជញ្ជាំងផ្ទះគាត់។ឯចំណែកចៅៗទាំង៣នាក់របស់គាត់ អាជ្ញាធរស្រុក និងឃុំ រៀបចំឱ្យបានចូលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាក្លារ៉ា ស្ថិតនៅភូមិរទាំង ឃុំភូមិធំ ដើម្បីជួយសម្រួលបន្ទុកដល់គាត់ និង ឱ្យក្មេងៗទទួលបានការថែទាំ ព្រមទាំងការអប់រំ៕


Khcct banner

អត្ថបទទាក់ទង