បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ឧសភាម្សិលមិញ បានរកឃើញនិងបង្រ្កាបជនបរទេសចំនួន ១៣២នាក់ និងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច នាថ្ងៃទី៣១ ឧសភា បានត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញនិងបង្រ្កាប ជនបរទេសចំនួន ១៣២នាក់ នៅទីតាំងទី៣ដែលមានអគារ G99 ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន។
បើតាមសមត្ថកិច្ច បច្ចុប្បន្នជនបរទេសរួមទាំងជនជាតិខ្មែរនៅទីតាំងនោះ សរុបចំនួន ១៥២ នាក់ ស្រី៤៦នាក់ (ខ្មែរចំនួន៨នាក់ ស្រី) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕