681 ezgif.com resize
Swift cc time

ដើមរដូវវស្សានេះ! «គ្រោះរន្ទះបាញ់»គោងាប់អស់ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រតនគិរី៖ ករណីគ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ កើតឡើងក្នុងស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១:២០នាទីរសៀល បានបណ្តាលឲ្យគោ១៩ក្បាល ងាប់ភ្លាមៗ ក្នុងនោះ ភូមិថ្មី ចំនួន៩ក្បាល និងភូមិស្រែឈូកចំនួន ១០ក្បាល។ នេះបើតាមរបាយការណ៍ របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

ជាក់ស្តែងករណីរន្ទះបាញ់គោ ១៩ ក្បាលងាប់ខាងលើ គឺជាការខាតបង់ទ្រព្យធនដ៏ធំមួយសម្រាប់ប្រជាកសិករ។ ដូច្នេះសូមប្រជាកសិករមានការប្រុងប្រយ័ត្ននៅដើមរដូវវស្សានេះ អាចនឹងមាន ភ្លៀង ផ្គររន្ទះច្រើន។

គួរបញ្ជាក់ថា រន្ទះបាញ់គឺជាបាតុភូតធម្មជាតិកើតឡើងដោយសារភាពខុសគ្នានៃបន្ទុកអគ្គិសនីក្នុងពពក និងផ្ទៃដី។ ហើយគោ ដែលនៅទីវាល ឬនៅក្រោមដើមឈើ គឺជាចំណុចស្រូប ឬចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយរងគ្រោះបំផុត៕


Khcct banner

អត្ថបទទាក់ទង