681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា-ថៃ ជួបគ្នាស្វែងរកការស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ ជាមួយការគាំទ្របន្ថែមពីចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ជួបគ្នានៅញូវយ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី ២៧ ឧសភា ២០២៦។

ញូវយ៉ក៖ ក្នុងពេលអញ្ញើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានចិនជាប្រធាន ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានជួបជាមួយថ្នាក់ដឹកនាំការទូតពីប្រទេសសំខាន់ៗមួយចំនួន ហើយក្នុងនោះក៏មានដែលប្រមុខការទូតថា លោក សីហៈសក្តិ ភួងកេតកែវ។ក្នុងជំនួបជាមួយថៃ ពីជំហរកម្ពុជាក្នុងការត្រៀមខ្លួនរួចជាស្រេច ​​ក្នុង​​ការសហការជាមួយថៃ ដើម្បី​អនុវត្តវិធាន​ការ​នា​នាសំដៅ​រក​ដំណោះស្រាយ​បញ្ហា​ព្រំ​ដែនដោយយុត្តិធម៌​។ជំហរនេះ ត្រូវបានបន្តគាំទ្របន្ថែមពីមហាអំណាចិន ក្នុងពេលលោក ប្រាក់ សុខុន ជួបជាមួយលោក វ៉ាង់ យី រដ្ឋមន្ត្រីការបរទេសចិន។

ក្នុងជំនួបលោក ប្រាក់ សុខុន បានប្រាប់ទៅកាន់ភាគីថៃថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបាន ឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាង​ទំនុកចិត្តឡើងវិញ និងខិតខំស្វែងរក ដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។

ទាក់ទងព្រំដែនសមុទ្រវិញ  លោក ក៏បានអះអាងជាថ្មីថា កម្ពុជាសម្រេចផ្តើមប្រើប្រាស់​យន្តការផ្សះ​ផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជា​ជាតិស្តីពី នីតិសមុទ្រ (UNCLOS) ហើយ លោកបានស្នើឱ្យភាគីថៃ ចូលរួមអនុវត្តឱ្យបានពេញលេញ និង​ មាន​ប្រសិទ្ធភាព ដោយស្មោះត្រង់ និង ដោយសុច្ឆន្ទៈនូវខ្លឹមសារទាំងមូល នៃ សេចក្តី​ប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥។

ក្រោយមកទៀត លោក ប្រាក់ សុខុន បានបន្តជួបជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ក្នុងជំនួបនោះ កម្ពុជា និងចិន បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និង ស្ថានភាពព្រំដែនខ្មែរ-ថៃ។លោក ប្រាក់ សុខុន បានយកឱកាសនេះ អរគុណចិន ចំពោះកិច្ចខិតខំជំរុញឱ្យមានសន្តិភាពតាមព្រំដែនខ្មែរ-ថៃ និង បានអះអាងជាថ្មីថា កម្ពុជាមានឆន្ទៈធ្វើការជាមួយថៃដើម្បីកាត់បន្ថយភាពខុសគ្នាតាមរយៈការសន្ទនា និង ធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាបន្តិចម្តងៗ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីប្រទេសចិនជាបន្តបន្ទាប់។

លោក វ៉ាង យី ក្នុងនាមប្រមុខការទូតចិន គាំទ្រភាគីទាំងពីរក្នុងការប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការសន្ទនា ហើយមានឆន្ទៈបន្តដើរតួនាទីវិជ្ជមាន ក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និង កែលម្អទំនាក់ទំនង។លោកថា ចិនគាំទ្រទាំងថៃ និងកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវការសន្ទនា និង ការពិគ្រោះយោបល់ ការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្តិចម្តងៗ និង ការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងរឿងនេះ៕

Khcct banner

អត្ថបទទាក់ទង