681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីមហាផ្ទៃ៖ ជនបរទេស ៣០ម៉ឺននាក់ត្រូវបានឃាត់ខ្លួន និងអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា ខណៈមេខ្លោងមួយចំនួនកំពុងបន្តអនុវត្តទោស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតមកដល់ពេលនេះ មានជនបរទេសប្រមាណ ៣០ម៉ឺននាក់ពាក់ព័ន្ធ Online Scams ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្តពីកម្ពុជា ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។ ការលើកឡើងនេះ ក្នុងឱកាសលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី ២៧​ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងកោតសសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ពស់បំផុត ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា សមត្ថកិច្ចបានម្ចាស់ការបោសសម្អាតបទល្មើសនេះជាលក្ខណៈទ្រង់ទ្រាយធំច្រើនកន្លែងហើយ ប៉ុន្តែជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការ វះកាត់មន្ត្រីពាក់ព័ន្ធជាអាទិ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែងផងដែរ៕


Khcct banner

អត្ថបទទាក់ទង