ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី និរាករណ៍អនុក្រឹត្យ លេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា។
ផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតានេះ គឺស្ថិតនៅក្នុង២០ខេត្តនៃប្រទេសកម្ពុជា ដែលកំណត់ក្នុងអនុក្រឹត្យដែលត្រូវបាននិរាករណ៍ដូចមានចែង ក្នុងមាត្រា១ នៃអនុក្រឹត្យនេះ ត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិង ធនធានធម្មជាតិ និង បទប្បញ្ញត្តិជាធរមាន៕