ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៦ ឧសភា បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿងដល់កម្ពុជា សម្រាប់បម្រើការសង្រ្គោះបន្ទាន់នៅខេត្តមួយចំនួន។
លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ឧសភា បានទទួលរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿងពី លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបន្តប្រគល់រថយន្តសង្គ្រោះបន្ទាន់ទាំង ៤គ្រឿង ជូននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ១គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ១គ្រឿងផងដែរ៕