681 ezgif.com resize
Swift cc time

លោក កឹម សុខា ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ«លើកលែងទោស»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា កាលពីចាប់ខ្លួននៅថ្ងៃទី ៣ កញ្ញា ២០១៧

ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសពាក់ព័ន្ធ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។

យោងតាមព្រះរាជក្រឹត្យមាត្រា១ បានចែងថា "លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ"

គួរបញ្ជាក់ថា លោក កឹម សុខា អតីតមេបក្សប្រឆាំងដែលត្រូវរំលាយចោល គឺគណបក្ស​សង្រ្គោះ​ជាតិ នៅ​រំលង​អាធាត្រ ឈាន​ចូល​ថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។លោកត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូង និង ផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង