681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន យកឱកាសថ្ងៃខួបកំណើត លើកសរសើរពី សម្តេច ហេង សំរិន បានពលីកម្មជាច្រើន ដើម្បីជាតិមាតុភូមិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារលិខិតជូនពរ និង បានភ្ជាប់ជាមួយការកោតសរសើរចំពោះសម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ។ ក្នុងសារជូនពរ អមជាមួយការលើកសរសើរពីសម្តេច ហេង សំរិន ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប បានពលីកម្មជាច្រើន ដើម្បីជាតិមាតុភូមិ បានចូលរួមនាំកម្ពុជារីកចម្រើនជឿនលឿន រុងរឿង និងកិត្តិសព្ទល្បីល្បាញលើឆាកតំបន់ និងអន្តរជាតិ។

ក្នុងសារលិខិត សម្តេច ហ៊ុន សែន បានចាត់ទុកសម្តេច ហេង សំរិន ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលកន្លងមកបានខិតខំប្រឹង ប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយឆន្ទៈមោះមុតខ្លាំងក្លាបំផុត ក្នុងការចូលរួមចំណែករំដោះ កសាង អភិវឌ្ឍជាតិមាតុភូមិ ពង្រឹងនីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីជាកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿន រុងរឿង ប្រកបដោយកិត្យានុភាព និងកិត្តិសព្ទល្បីល្បាញលើឆាកតំបន់និងអន្តរជាតិ។

គួររម្លឹកជូនថា សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន គឺជាឥស្សរជននយោបាយកំពូលទាំង ៣ រូប នៃគណបក្សប្រជាជនកម្ពុជា។សម្តេចទាំងបីត្រូវបានមហាជនស្គាល់ទូទៅថាជា "សសរស្តម្ភ" ឬ "មេដឹកនាំស្ថាបនិក" នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានដឹកនាំចលនារំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

Khcct banner

អត្ថបទទាក់ទង