681 ezgif.com resize
Swift cc time

កម្ពុជា-ឡាវ ចាប់ដៃធ្វើ«គម្រោងសិក្សារួម» គាំទ្រការធ្វើ«ពាណិជ្ជកម្មថាមពល»ក្នុងដំណាក់កាលដំបូងរួមគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព​៖ អគ្គិសនីកម្ពុជា - EDC

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) និងអគ្គិសនីឡាវ (EDL) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់។

នាថ្ងៃថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានធ្វើម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ ដើម្បីរៀបចំ“ពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី កម្ពុជា-ឡាវ” រវាងអគ្គិសនីកម្ពុជា (EDC)-អគ្គិសនីឡាវ (EDL)-ASEAN CENTER FOR ENERGY (ACE) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានវត្តមានចូលរួមរបស់លោក វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (SENIOR OFFICIAL ON ENERGY-SOE) និងជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសឡាវ និងធនាគារពិភពលោក (WORLD BANK)។

គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក (WORLD BANK) ដែលមាន ACE ជាលេខាធិការដ្ឋានសម្របសម្រួល។ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។

ទន្ទឹមនឹងនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែលជាសក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនាំប្រេងឥន្ធនៈមកផលិតអគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង