681 ezgif.com resize
Swift cc time

ច្បាប់ស្តីពី«កាតព្វកិច្ចយោធា» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័បកម្ពុជាដើរក្បួងកន្លងទៅ។

ភ្នំពេញ៖ នៅទីបំផុតទៅ ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»ដែលមាន ៨ជំពូក និង ២០មាត្រា ត្រូវបានប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ២០២៦ ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មានវិសាលភាពអនុវត្តលើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា លើកលែងតែស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

យោងតាមច្បាប់ថ្មីនេះ ការអនុវត្ត«កាតព្វកិច្ចយោធា» គឺមានរយៈពេល ២ ឆ្នាំ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ហើយក្នុងករណីចាំបាច់ កាតព្វកិច្ចយោធា អាចបន្តបានដោយមិនឱ្យលើស៦ខែ តាមការកំណត់របស់រាជរដ្ឋាភិបាល។ចំពោះអ្នកមិនជាប់ កាតព្វកិច្ចយោធា មានជាអាទិ៍ ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់ និង ពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធារួចរាល់ និងមានលិខិតបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមមាត្រា៩ នៃច្បាប់នេះ ក្នុងរយៈពេលបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវបានបានប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងដែលមានកំណត់ដោយអនុក្រឹត្យ ហើយក្នុងករណីមាន របួស ជំងឺ ឬគ្រោះថ្នាក់ផ្សេង រដ្ឋជាអ្នកទទួលខុសត្រូវ ព្យាបាល និងមើលថែទាំងទាំងស្រុង។

ក្រោយអនុវត្តចប់ យោធិននឹងទទួលបានការលើកទឹកចិត្ត ដែលមានកំណត់ដោយអនុក្រឹត្យ ហើយស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ ឬឯកជននានា និង អង្គការសង្គមស៊ីវិល ត្រូវតែទទួលឱ្យយោធិនចូលធ្វើការវិញ ក្នុងក្របខ័ណ្ឌដើម ដោយរក្សានូវមុខតំណែងដូចមុន និងជាផ្តល់អាទិភាព ក្នុងការឡើងតំណែងបន្ថែម។

ក្នុងករណីមានប្រជាពលរដ្ឋខ្មែរណា គេចវេសមិនព្រមចូលរួមអនុវត្ត អាចនឹងប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាសាច់ប្រាក់ពី ១លានរៀលទៅ ៤លានរៀល សម្រាប់ពេលស្រុកមាន សន្តិភាព។ បើពេលស្រុកមាន សង្គ្រាមវិញ ទោសកាន់តែធ្ងន់ ប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ ៤លានរៀល ទៅ ១០លានរៀល និង មានទោល និង ការពិន័យជាច្រើនទៀត៕



Khcct banner

អត្ថបទទាក់ទង