681 ezgif.com resize
Swift cc time

មន្ទីរពេទ្យគន្ធបុប្ផាទទួល«ថវិកាបរិច្ចាគ»ពីក្រុមគ្រួសារអ្នកឧកញ៉ា ជឹម ឃាន និងថវិកាពីសមាគមអតីតនិស្សិតសកលវិឡាល័យ ហួរឈៀវ ប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកឧកញ៉ា ជឹម ឃាន អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងក្រុមសមាគមអតីតនិស្សិតសកលវិឡាល័យ ហួរឈៀវ នៃប្រទេសចិន ដឹកនាំដោយលោកជំទាវ វ៉ា សុជិន នៅថ្ងៃទី ២៣ ឧសភានេះ បាននាំយកថវិកាសប្បុរសធម៌ដែលទទួលបានមកពីការចូលរួមរបស់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជាដែលមកទទួលសេវាព្យាបាលឥតគិតថ្លៃនៅមន្ទីពេទ្យនេះ។

ថវិកាទាំងអស់នោះមានជាអាទិ៍៖ អ្នកឧកញ៉ា ជឹម ឃាន និងលោកជំទាវ ឈឹម ណារិន ចំនួន២ម៉ឺនដុល្លារ,លោក ជឹម សុធី និង ភរិយា ថន លីនដា 1000$,លោក ជឹម សុធា និងភរិយា ហុីង សូលីដា 1000$,លោក អ៉ឹង លាងសួរ និង លោកស្រី ជឹម សុរីដា 1000$ Mr xu qingmiao 捐助1000美元;,Mr Ly shuagdiao捐助1000美元;,Mr Su qingzhou 捐助 500 美元;

ចំណែក សសមាគមអតីតនិស្សិតសកលវិឡាល័យ ហួរឈៀវ នៃប្រទេសចិន ចំនួន ១លានរៀល លោកឧកញ៉ា ជឹម សុផលនិង លោកជំទាវ ឡុច ស្រីនាង 2លានរៀល. លោក HU YANGKAI 50$ ,លោក XU LIANG 300$ លោកជំទាវ វ៉ា សុជិន ឧបត្តម្ភ ទឹកតែត្រជាក់ 1000យួរ លោក Steven, Shu Wei Liao& Mrs Alice, i chun Chen,500USD លោក Mr Lee Jung Feng, 100USD លោក នី លីកង និង លោកស្រី ផល ម៉ារ៉ានី 100$ ,លោក CHEN, YU-WEI100$ លោក ថឹង ស្រ៊ុន និង ភរិយាឡាយ លី 200$. Miss DAI YANYU100$ លោកស៊ីវ វេងធី ចំនួន 100$។

លោកជឹម សុផល ប្រធានសមាគមអតីតនិស្សិតសកលវិទ្យាល័យហួរឈៀវនៃប្រទេសចិន បានសម្តែងអារម្មណ៍សប្បាយរីករាយពេលដែលចូលរួមជាមួយក្រុមការងារបរិច្ចាគថវិកាជួយដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។សម្រាប់លោកទោះតិច ឬច្រើនក្តី តែវាជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង