681 ezgif.com resize
Swift cc time

ផ្ទះថ្មីចំនួន ១០០ខ្នង ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន និងនិវត្តជន ក្រោមអធិបតីភាព សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពោធិ៍សាត់៖ «ផ្ទះថ្មី»ចំនួន ១០០ខ្នង ត្រូវបានប្រគល់ជូន អតីតយុទ្ធជន និងនិវត្តជន ដែលកំពុងរស់នៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ផ្ទះនេះ ជាអំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ផ្ទះថ្មីនេះ គឺជាជម្រកដ៏កក់ក្ដៅនេះ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ ហើយនេះជាលើកទី២ហើយ ដែលសម្ដេចបានផ្ដល់អំណោយផ្ទះជូន ខណៈកាលពីប ង្កើតភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងដំបូង សម្ដេចបានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន ៦២៨ ខ្នងផ្ទះ បច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយជាភូមិដ្ឋានដ៏សុខុដុមសម្រាប់អតីតយុទ្ធជន និងគ្រួសារ រស់នៅក្នុងគ្រាចូលនិវត្ត។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា គិតត្រឹមពេលនេះ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អតីតយុទ្ធជន និងនិវត្តជន មករស់នៅមានចំនួន ៩២០ គ្រួសារ ហើយទៅមុខទៀតនឹងថែមជនភៀសសឹក ហើយនឹងមាននិវត្តជន ឬក៏អតីតយុទ្ធជនឱ្យមករស់នៅទីនេះបន្ថែមទៀត ថ្ងៃក្រោយនឹងបង្កើតទៅជាឃុំ ហើយថ្នាក់ដឹកនាំទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ អាចរស់បានមានជីវភាពកាន់តែប្រសើរ និង ប្រកបដោយចិរភាព៕


Khcct banner

អត្ថបទទាក់ទង