681 ezgif.com resize
Swift cc time

បដិវត្តន៍ឧស្សាហកម្មជ្រើសរើសបុគ្គលិក! BingoJob ដែលជាវេទិកាជ្រើសរើសបុគ្គលិកដំបូងគេបង្អស់បំពាក់ដោយបច្ចេកវិទ្យា AI នៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ជាមួយការបង្ហាញខ្លួនលើកដំបូងនៃឧបករណ៍ជំនួយស្វែងរកការងារដ៏ទំនើប «BingoAgent»

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗទាំងបី ដែលមានជាយូរមកហើយនៅក្នុងទីផ្សារការងារកម្ពុជា រួមមាន៖ «ដំណើរការជ្រើសរើសបុគ្គលិកអូសបន្លាយពេលយូរ, ការចំណាយខ្ពស់, និងអត្រាបុគ្គលិកឈប់ពីការងារមានកម្រិតខ្ពស់» ក្រុមហ៊ុន BingoJob ដែលជាអ្នកផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកឈានមុខគេដោយផ្អែកលើបច្ចេកវិទ្យា AI សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន បានប្រកាសឈានជើងចូលទីផ្សារប្រទេសកម្ពុជាជាផ្លូវការហើយ។

ក្នុងនាមជាវេទិកាជ្រើសរើសបុគ្គលិកដំបូងគេបង្អស់នៅកម្ពុជា ដែលបាននាំយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់យ៉ាងពេញលេញ BingoJob ប្តេជ្ញាចិត្តក្នុងការកែប្រែនិងបង្កើនប្រសិទ្ធភាពធនធានមនុស្សតាមរយៈបច្ចេកវិទ្យា AI ដើម្បីបង្កើតជាស្ពានចម្លងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឈានមុខគេមួយសម្រាប់តភ្ជាប់រវាងសហគ្រាស និងអ្នកស្វែងរកការងារធ្វើក្នុងយុគសម័យថ្មីនេះ។

បច្ចេកវិទ្យា AI ឈានមុខគេ × បទពិសោធន៍ធនធានមនុស្សក្នុងស្រុក ដើម្បីកែប្រែបទពិសោធន៍នៃការជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន BingoJob ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយក្រុមអ្នកជំនាញបច្ចេកវិទ្យា AI ឈានមុខគេរបស់ប្រទេសចិន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (ដូចជា Alibaba ជាដើម) សហការជាមួយអ្នកជំនាញផ្នែកធនធានមនុស្ស (HR) ដែលយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារប្រទេសកម្ពុជា និងទីផ្សារដែលកំពុងរីកចម្រើន។ វេទិកានេះមិនត្រឹមតែយល់ច្បាស់អំពីភាពស្មុគស្មាញនៃទីផ្សារពលកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុត ដើម្បីបំបែកចេញពីទម្រង់ជ្រើសរើសបុគ្គលិកដែលពឹងផ្អែកខ្លាំងលើ កម្លាំងមនុស្ស និងធ្វើឱ្យដំណើរការអាជីវកម្មមានភាពយឺតយ៉ាវ។

សម្រាប់អ្នកស្វែងរកការងារធ្វើ៖ BingoAgent — ឧបករណ៍ជំនួយដ៏មានឥទ្ធិពល និងឥតគិតថ្លៃសម្រាប់ការធ្វើប្រវត្តិរូបសង្ខេប (CV) និងស្វែងរកការងារ

ដំណើរការស្វែងរកការងារ ជារឿយៗមានភាពស្មុគស្មាញ និងមានប្រសិទ្ធភាពទាប ដូចជា៖ ការចំណាយពេលច្រើនក្នុងការធ្វើ CV ការជ្រើសរើសការងារដោយគ្មានគោលដៅច្បាស់លាស់ក្នុងចំណោមព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យងាយនឹងបាត់បង់ឱកាសល្អៗ។ ដើម្បីដោះស្រាយបញ្ហានេះ BingoJob បានដាក់ឱ្យដំណើរការនូវគេហទំព័រ AI ដ៏ទំនើប ដែរប្រើប្រាស់និងឥតគិតថ្លៃជាលើកដំបូងសម្រាប់អ្នកស្វែងរកការងារក្នុងស្រុក នោះគឺ BingoAgent (ជាទីប្រឹក្សាផ្ទាល់ខ្លួនឈ្មោះ Kaka នៅលើកម្មវិធី Telegram)។ វាផ្តល់ជូនអ្នកស្វែងរកការងារនូវបទពិសោធន៍ដ៏ងាយស្រួលបំផុតដែលមិនធ្លាប់មានពីមុនមក៖

• បង្កើត CV ប្រកបដោយវិជ្ជាជីវៈជាច្រើនភាសាដោយឥតគិតថ្លៃ៖ បេក្ខជនគ្រាន់តែធ្វើការសន្ទនាធម្មតាជាមួយ AI Bot នៅលើកម្មវិធី Telegram ដោយបញ្ចូលមុខតំណែងដែលចង់បាន កម្រិតប្រាក់បៀវត្សរ៍ ឬគ្រាន់តែបង្ហោះរូបថតធម្មតានិងប្រវត្តិការងារសង្ខេបប៉ុណ្ណោះ ប្រព័ន្ធ AI នឹងរៀបចំទម្រង់ (Layout) និងបង្កើតជា CV ជាទម្រង់ PDF យ៉ាងស្អាត និងមានលក្ខណៈវិជ្ជាជីវៈជាភាសាចិន អង់គ្លេស និងខ្មែរ ដោយស្វ័យប្រវត្តិក្នុងរយៈពេល តែប៉ុន្មានវិនាទីប៉ុណ្ណោះ។

• ស្វែងរកការងារត្រូវជំនាញ និងណែនាំការងារភ្លាមៗក្នុងកម្រិតវិនាទី៖ នៅពេលដែល CV ត្រូវបានបង្កើតឡើង ប្រព័ន្ធ AI នឹងស្វែងរក និងណែនាំឱកាសការងារដែលមានភាគរយត្រូវគ្នាល្អបំផុតពីក្រុមហ៊ុនស្របច្បាប់ក្នុងស្រុក (ដូចជា ផ្នែកបម្រើសេវាកម្មអតិថិជន ផ្នែករដ្ឋបាល ផ្នែកលក់ និងមុខតំណែងជាច្រើនទៀត ដែលត្រូវបានបង្ហោះជារៀងរាល់ថ្ងៃលើវេទិកា) ដោយមិនចាំបាច់ឆ្លងកាត់ការផ្ញើ CV ជារួមដោយគ្មានគោលដៅនោះឡើយ។ បន្ថែមពីនេះ ក្រុមការងារជំនាញរបស់ BingoJob នឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានការសម្ភាសន៍ភ្លាមៗ។ បន្ទាប់មក ប្រព័ន្ធនឹងបន្តណែនាំឱកាសការងារដែលសមស្របបំផុតដល់បេក្ខជនជាបន្តបន្ទាប់ដោយស្វ័យប្រវត្តិ។

«ធ្វើឱ្យគ្រប់ទេពកោសល្យទាំងអស់ ទទួលបានឱកាសបញ្ចេញសមត្ថភាព»។

សម្រាប់សហគ្រាស៖ បុគ្គលិកឌីជីថល AI បើកដំណើរការជាទម្រង់ជ្រើសរើសបុគ្គលិកដ៏រហ័សទាន់ចិត្ត «សម្រាប់ហានិភ័យស្មើរសូន្យ»

សម្រាប់ក្រុមហ៊ុន និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា BingoJob ផ្តល់ជូននូវការគាំទ្រលើការជ្រើសរើសបុគ្គលិកពេញ ២៤ ម៉ោងលើ ២៤ ម៉ោង តាមរយៈការបង្កើតថ្មីនៃ «បុគ្គលិកឌីជីថល AI» (AI Digital Employees)។ ការចុះឈ្មោះ និងការប្រើប្រាស់វេទិកានេះគឺឥតគិតថ្លៃទាំងស្រុងសម្រាប់សហគ្រាស ដោយក្រុមហ៊ុនគ្រាន់តែបង់ប្រាក់បន្ទាប់ពីបេក្ខជនបានចូលបម្រើការងារដោយជោគជ័យប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវការធានាផ្លាស់ប្តូរបុគ្គលិករហូតដល់រយៈពេល ៦ ខែ ដែលជាកម្រិតខ្ពស់បំផុតក្នុងឧស្សាហកម្មនេះ ដើម្បីជួយកាត់បន្ថយ និងផ្ទេរហានិភ័យក្នុងការប្រើប្រាស់កម្លាំងពលកម្មរបស់សហគ្រាសទាំងស្រុង។

មុខងារស្នូលរួមមាន៖

• AI ស្វែងរកអ្នកមានទេពកោសល្យ (AI Searching): ភ្ជាប់ទំនាក់ទំនងយ៉ាងរលូនទៅក្នុងបណ្តាញសង្គម ដើម្បីទាក់ទងទៅកាន់បេក្ខជនដោយផ្ទាល់ និងសកម្ម ដោយមិនបាច់រង់ចាំបេក្ខជនដាក់ពាក្យបែបអសកម្មនោះឡើយ។

• AI វាយតម្លៃរហ័ស (AI Screening): ធ្វើការក្លែងបន្លំដូចមនុស្សពិត ដើម្បីប្រាស្រ័យទាក់ទង និងផ្ទៀងផ្ទាត់ពីបំណងប្រាថ្នាក្នុងការស្វែងរកការងារ ក៏ដូចជាបទពិសោធន៍កន្លងមករបស់បេក្ខជន ជាមួយល្បឿនឆ្លើយតបយ៉ាងរហ័ស។

• AI សម្ភាសន៍ការងារ (AI Interviewing): បង្កើតរូបតំណាង AI (AI Avatar) ផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម ដើម្បីចោទសួរ និងឆ្លើយឆ្លងយ៉ាងច្បាស់លាស់ ព្រមទាំងវាយតម្លៃលើប្រវត្តិរូបបេក្ខជនតាមបែបវិទ្យាសាស្ត្រ ដែលជួយកាត់បន្ថយអត្រាឈប់ពីការងារតាំងពីដំណាក់កាលដំបូង។

នៅក្នុងការអនុវត្តជាក់ស្តែង BingoJob បានបង្ហាញពីប្រសិទ្ធភាពដ៏ខ្ពស់បំផុត និងភាពត្រឹមត្រូវឥតខ្ចោះក្នុងការផ្គូផ្គងការងារ។ ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ វេទិកានេះបានបម្រើសេវាកម្មដោយជោគជ័យជូនដល់ក្រុមហ៊ុនជាច្រើននិងបានជួយសម្របសម្រួលដល់បេក្ខជនរាប់រយនាក់ឱ្យចូលបម្រើការងារដោយជោគជ័យ ព្រមទាំងរក្សាបានអត្រាឈប់ពីការងារ ០% (0% Turnover Rate) នាពេលបច្ចុប្បន្ន។

ជាឧទាហរណ៍៖ វេទិកានេះបានជួយដល់ហាងលក់រថយន្ត 4S ថ្មីមួយ ក្នុងការជ្រើសរើសបុគ្គលិកផ្នែកលក់ចំនួន ៥ នាក់ យ៉ាងរហ័សក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដោយអត្រាមកបំពេញការងារគឺ ១០០%។ ជាងនេះទៅទៀត វេទិកានេះបានជួយស្វែងរក និងផ្គូផ្គងអ្នកមានដំរូវការការងារដែលចេះពីរភាសា (ចិន-ខ្មែរ) យ៉ាងបន្ទាន់ និងច្បាស់លាស់ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីឈ្មោះមួយ ក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ។ ជាមួយនឹងអត្រាផ្គូផ្គងដោយ AI ខ្ពស់រហូតដល់ ៩២% វាបានធានានូវអត្រាបំលែងការអញ្ជើញមកសម្ភាសន៍ខ្ពស់បំផុត និងធានាថាអ្នកមានសមត្ថភាពដែលត្រូវនឹងតម្រូវការ ពិតជាបានមកដល់ទាន់ពេលវេលា។

ចក្ខុវិស័យរបស់ BingoJob គឺ «ជួយសហគ្រាសចំនួន ១ លាន នៅក្នុងបណ្តាលប្រទេសសេដ្ឋកិច្ចដែលកំពុងលេចធ្លោ ក្នុងការស្វែងរកបេក្ខជនដែលមានសមត្ថភាពចំនួន ១០ លាននាក់»។ នាពេលបច្ចុប្បន្ននេះ វេទិកាបានបើកទ្វារស្វាគមន៍កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ទោះជាលោកអ្នកជាអ្នកស្វែងរកការងារធ្វើ ដែលកំពុងស្វែងរកឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងអាជីព ឬជាសហគ្រាសឆ្នើម ដែលកំពុងត្រូវការកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពអាជីវកម្មក៏ដោយ លោកអ្នកសុទ្ធតែអាចចូលរួមបទពិសោធន៍នៃបដិវត្តន៍ជ្រើសរើសបុគ្គលិកនេះបានភ្លាមៗ ចាប់ពីពេលនេះតទៅ។

ស្វែងយល់បន្ថែម ឬចាប់ផ្តើមបទពិសោធន៍ស្វែងរកការងារ / ជ្រើសរើសបុគ្គលិកដ៏រហ័សទាន់ចិត្ត ៖

• បទពិសោធន៍ស្វែងរកការងារជាមួយ BingoAgent (ត្រូវបានបង្កើតឡើងនៅលើ Mini App ផ្លូវការរបស់ Telegram ដោយមិនចាំបាច់ទាញយកកម្មវិធីឡើយ)៖https://t.me/bingojob_kaka_bot/kaka

ស្កេនកូដ (QR Code) ដើម្បីបទពិសោធន៍ផ្ទាល់៖

គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន៖ www.bingojob.ai

ទីប្រឹក្សាសហគ្រាសផ្ទាល់ខ្លួនតាម Telegram៖ @info_bingojob

លេខទូរស័ព្ទទំនាក់ទំនង៖ 089 666 550

អ៊ីមែលទំនាក់ទំនង៖ [email protected]

អាសយដ្ឋានទីស្នាក់ការកណ្តាលនៅភ្នំពេញ៖ ផ្ទះលេខ ១៨៥ និង ១៨៧, ផ្លូវ Sunrise , បុរី ប៉េងហួត , សង្កាត់និរោធ, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។


Khcct banner

អត្ថបទទាក់ទង