681 ezgif.com resize
Swift cc time

បណ្ឌិត កៅ ថាច លើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ចាប់ឱកាសលើដំណាំ«កាហ្វេ» ខណៈបច្ចុប្បន្នកម្ពុជាមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសរង្វង់១០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)

ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) លើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ចាប់ឱកាសវិនិយោគលើដំណាំ«កាហ្វេ» ខណៈបច្ចុប្បន្នកម្ពុជាមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសរង្វង់១០%។ ដូច្នេះ កសិករគួរតែនាំគា្នដាំដុះដំណាំកាហ្វេឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារក្នុងស្រុក។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនេះ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា ក្នុងទឹកដីខេត្តមណ្ឌលគិរីនេះ ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិកក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកមានតម្រូវការទីផ្សារខ្ពស់ផងដែរ។

ជុំវិញការវិនិយោគកាហ្វេនេះដែរ លោកបណ្ឌិតបានលើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ត្រូវចាប់ឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ ជាពិសេស ខេត្តមណ្ឌលគិរី ដែលកសិករគួរនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារក្នុងស្រុក។

លោកបណ្ឌិត កៅ ថាច បានរំលឹកដល់កសិករទៀតថា ការធ្វើកសិកម្មមិនថា កាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាកសិករនឿយហត់លើកសិកម្មមែន ប៉ុន្តែចំណុចសំខាន់ត្រូវចេះគ្រប់គ្រង ចេះកត់ត្រាលើចំណាយថ្លៃផលិតក្នុង១ឯកត្តា ទើបធ្វើបានចំណេញ ព្រោះក្នុងចំណោមវិស័យធំៗទាំង៤ដែលជាជន្ទល់ទ្រទ្រង់សេដ្ឋកិច្ច មានវិស័យកសិកម្មមួយដែរ សម្រាប់ការទម្រង់សេដ្ឋកិច្ចជាតិ៕


Khcct banner

អត្ថបទទាក់ទង