681 ezgif.com resize
Swift cc time

រុស្ស៊ីបង្ហាញសាច់ដុំនុយក្លេអ៊ែរ ក្រោយផ្ទុះភាពតានតឹងជាមួយណាតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ រុស្ស៊ីបានធ្វើសមយុទ្ធបាញ់មីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររយៈពេល ៣ ថ្ងៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលសមយុទ្ធរុស្ស៊ីទ្រង់ទាយធំនេះ រុស្ស៊ីខានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ សមយុទ្ធថ្មីនេះមានទាហាន និងអ្នកពាក់ព័ន្ធប្រមាណ ៦៤,០០០ នាក់ និងឧបករណ៍យោធាចំនួន ៧.៨០០ ប្រភេទ នឹងហាត់សមការរៀបចំ និងការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរក្នុងករណីមានការឈ្លានពានណាមួយកើងឡើង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសេនកូ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេលូសូវ និងឧត្តមសេនីយ៍កំពូលៗថា សមយុទ្ធក៏ដូចជាការប្រើប្រាស់អាវុធបែបនេះនឹងតែងតែជាវិធានការពិសេស និងខ្លាំងបំផុតនៃជម្រើសចុងក្រោយ។

លោក ពូទីន បញ្ជាក់ទៀតថាដោយសារភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងពិភពលោក និងការលេចចេញនូវការគំរាមកំហែង និងហានិភ័យថ្មីៗ សម្ព័ន្ធមិត្តនុយក្លេអ៊ែររបស់យើងត្រូវតែបន្តបម្រើជាអ្នកធានាដែលអាចទុកចិត្តបាននៃអធិបតេយ្យភាពរបស់រដ្ឋសហភាពរុស្ស៊ី និងបេឡារុស។លោកបានបន្ថែមថា ខ្លួននឹងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន និងរក្សាពួកគេឱ្យនៅកម្រិតគ្រប់គ្រាន់ រួមទាំងមីស៊ីល និងនាវាមុជទឹកថ្មីៗជាដើម។

យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាម៉េរិក រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤៤០០ គ្រាប់ត្រូវបានដាក់ពង្រាយ និងស្តុកទុក ខណៈដែលសហរដ្ឋអាម៉េរិកមានប្រហែល ៣៧០០ គ្រាប់ ដោយប្រទេសចិនគឺជាមហាអំណាចនុយក្លេអ៊ែរធំទីបីរបស់ពិភពលោក ដែលមានប្រហែល ៦២០ គ្រាប់ បន្ទាប់មកគឺបារាំងដែលមាន ២៩០ គ្រាប់ និងអង់គ្លេសដែលមានប្រហែល ២២៥ គ្រាប់៕

Khcct banner

អត្ថបទទាក់ទង