681 ezgif.com resize
Swift cc time

ចិន ហាមឃាត់បន្ទះឈីបហ្គេមក្រុមហ៊ុន Nvidia របស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសហាមឃាត់បន្ទះឈីបហ្គេម (Gaming Chip) មួយប្រភេទរបស់ក្រុមហ៊ុន Nvidia របស់អាម៉េរិក។ ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីលោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ទើបតែបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ក្នុងនាមជាសមាជិកប្រតិភូអមដំណើរប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ការសម្រេចចិត្តនេះ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងមហាអំណាចទាំងពីរ ដើម្បីដឹកនាំវិស័យបញ្ញាសិប្បនិម្មិត (AI)។នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Financial Times។

លោក Jensen Huang នាយកប្រតិបត្តិរបស់ Nvidia 

ប្រភពដដែលបានឱ្យដឹងថា បន្ទះឈីបនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីទំនិញហាមឃាត់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យគយរបស់ចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។

បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia រងការហាមឃាត់នេះ មានឈ្មោះថា RTX 5090D V2 ដោយត្រូវបានដាក់លក់កាលពីខែសីហាឆ្នាំមុន ក្នុងគោលបំណងបំពេញតាមបទប្បញ្ញត្តិនាំចេញរបស់អាម៉េរិក សម្រាប់ផ្គត់ផ្គង់ដល់អ្នកលេងហ្គេម និងអ្នករចនាប្លង់ 3D នៅចិន។ បន្ទះឈីបប្រភេទនេះក៏ត្រូវបានក្រុមអ្នកអភិវឌ្ឍន៍ AI របស់ចិនប្រមូលទិញយកទៅប្រើប្រាស់ បន្ទាប់ពីពួកគេត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីការបញ្ជាទិញផលិតផលលំដាប់ខ្ពស់បំផុត (Premium) របស់ Nvidia។

ជុំវិញបញ្ហានេះ លោក Jensen Huang នាយកប្រតិបត្តិរបស់ Nvidia បានលើកឡើងក្នបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloombergកាលពីថ្ងៃចន្ទថា លោកនៅតែជឿជាក់ថាទីផ្សារប្រទេសចិននឹងបើកចំហឡើងវិញសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឈីបរបស់អាម៉េរិកនៅថ្ងៃណាមួយ។

ការលក់បន្ទះឈីបដទៃទៀតរបស់ Nvidia រួមមានប្រភេទ H200 និង H20 (ដែលជាផលិតផលផលិតឡើងជាពិសេសសម្រាប់ទីផ្សារចិនកាលពីមុន) សុទ្ធតែត្រូវបានទីក្រុងប៉េកាំងរារាំង ទោះលោក ត្រាំ បានអនុម័តឱ្យមានការលក់ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដូចជា Alibaba និង Tencent ក៏ដោយ។

ចំណាត់ការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ការនាំចូលបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ជាពិសេសប្រភេទឈីបដែលត្រូវបានកាត់បន្ថយសមត្ថភាព (Degraded versions) ដើម្បីអនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន រដ្ឋាភិបាលចិនកំពុងជំរុញការគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei និង Cambricon ដើម្បីឱ្យពួកគេអាចដេញទាន់គូប្រជែងអាម៉េរិក។។

ក្រុមហ៊ុន Huawei ត្រូវបានរំពឹងថានឹងក្តោបក្តាប់ទីផ្សារឈីប AI ធំជាងគេនៅចិននាឆ្នាំនេះ ជាមួយនឹងការហក់ឡើងការលក់យ៉ាងហោច ៦០% ចំពេលមានការប៉ាន់ប្រមាណថា ទីផ្សារឈីប AI របស់ចិននឹងហក់ឡើងដល់ ៦៧ ប៊ីលីយ៉េនដុល្លារនៅឆ្នាំ២០៣០ ដោយមានក្រុមហ៊ុនក្នុងស្រុកជាអ្នកផ្គត់ផ្គង់រហូតដល់ ៨៦% ជំនួសឱ្យក្រុមហ៊ុនអាម៉េរិក Nvidia ដែលធ្លាប់តែគ្រប់គ្រងទីផ្សារនេះស្ទើរទាំងស្រុងកាលពីមុន។


Khcct banner

អត្ថបទទាក់ទង