ភ្នំពេញ៖ ជប៉ុន នាថ្ងៃទី២០ ឧសភា បានផ្តល់ម៉ាស៊ីនបូមបាញ់ទឹកពន្លត់អគ្គិភ័យចល័តចំនួន ៤ឈុត និងឧបករណ៍ សម្ភារៈ ពន្លត់អគ្គិភ័យ ដល់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍នានា។
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO ATSUSHI) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជ។
ជំនួបនេះ ដើម្បីប្រគល់-ទទួលម៉ាស៊ីនបូមបាញ់ទឹកពន្លត់អគ្គិភ័យចល័ត ចំនួន ៤ឈុត និងឧបករណ៍ សម្ភារៈ ពន្លត់អគ្គិភ័យ ចំនួន ១១ប្រភេទ ពីក្រុម TOHATSU CORPORATION នៃប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងធ្វើសមយុទ្ធជាក់ស្តែងបាញ់ទឹក នៅបរិវេណខាងមុខទីស្តីការក្រសួងមហាផ្ទៃ៕