681 ezgif.com resize
Swift cc time

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា»ដោយសំឡេងគាំទ្រ៥៨សំឡេង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២០ ឧសភា ២០២៦។ 

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២០ ឧសភានេះ បើកសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា។ជាលទ្ធផល សមាជិកព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់ «កាតព្វកិច្ចយោធា» ដោយសំឡេងគាំទ្រ ៥៨ សំឡេង។

នៅទីបំផុតទៅសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង២០មាត្រា នៅថ្ងៃទី២០ ឧសភានេះ ត្រូវបានព្រឹទ្ធសភា បានឯកភាពគាំទ្រទាំងស្រុង ដោយសំឡេងគាំទ្រ៥៨ លើ៥៨ សំឡេង។ការប្រកាសគាំទ្រនេះ ធ្វើឡើងក្រោយការឆ្លើយបំភ្លឺពីលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង ២០មាត្រា ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែ ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

តាមផែនការ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់៕

Khcct banner

អត្ថបទទាក់ទង