ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញមានករណីឆ្លងថ្មី ដែលមិនពាក់ព័ន្ធអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានោះទេ តែជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានដំណើរមកពីប្រទេសសិង្ហបុរីមកកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាក៏រកឃើញអ្នកជាសះស្បើយម្នាក់ទៀតផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៤នាក់ (ស្រី៨៧នាក់) ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៥៦នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ០៨នាក់(ស្រី០៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៥នាក់(ស្រី ០២នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០១នាក់)៕

